ខ្សែជីវិតនិងស្នាដៃរបស់អ្នកនិពន្ធឡាំង ប៉េងសៀក ឬនាមប៉ាកា«កាណែល»   

ភូមិអ្នកនិពន្ធ សូមណែនាំអ្នកនិពន្ធប្រលោមលោកខ្មែរមួយរូបទៀត គឺលោក ឡាំង ប៉េងសៀក នាមប៉ាកាហៅ «កាណែល» ជាអ្នកនិពន្ធមួយរូបដែលមានឈ្មោះបោះសំឡេងក្នុងទស្សវត្សរ៍ឆ្នាំ៦០។ លោក ឡាំង ប៉េងសៀក កើតនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤៦ នៅភូមិកំពង់ថ្ម ស្រុកកំពង់ថ្ម ខេត្តកំពង់ធំ ។ បើតាមការរៀបរាប់របស់មិត្តអ្នកអានខ្លះលើកឡើងថា សៀវភៅអក្សរសិល្ប៍ខ្មែរបញ្ជាក់ថា កាលពីក្មេងលោកបានចូលរៀននៅនៅវិទ្យាល័យទីរួមខេត្ត ក្រោយមកក៏ផ្លាស់មករៀននៅវិទ្យាល័យស៊ីសុវត្តិ ក្នុងរាជធានីភ្នំពេញ។

សាត្រាស្លឹករឹតខ្មែរនៅបណ្ណាល័យអង់គ្លេស (ភាគ២)

ភូមិអ្នកនិពន្ធបានបង្ហាញឯកសារដូនតាយើងដ៏ល្អហើយបន្ទាប់មកទៀតសូមលើកយកមកបង្ហាញជូនមិត្តអ្នកអានឱ្យដឹងពីស្នាដៃដូនតាយើង។ អត្ថបទ​ពិសេសមួយ​ស្តីពី សាស្រ្តាស្លឹករឹតនៅបណ្ណាល័យប្រទសអង់គ្លេសត្រូវបានគេរក្សាទុក​ផ្តោត​លើ​សាត្រាស្លឹករឹត​បុរាណ​ខ្មែរ​គឺ​ស្លឹកត្នោត ( ​ស្លឹក​រឹត) និង​សៀវភៅ​បត់ ( ​ក្រាំង ​)​។ បន្ថែមលើឯកសារទាំងនេះ បណ្ណាល័យអង់គ្លេសមានឯកសារដែលមានអក្សរខ្មែរ ដែលធ្វើឡើងដោយជនបរទេសដែលបានធ្វើដំណើរ ឬរស់នៅក្នុងប្រទេសកម្ពុជា និងថៃ ឬអ្នកផ្លាស់ប្តូរការឆ្លើយឆ្លងជាលាយលក្ខណ៍អក្សរជាមួយកម្ពុជា។

ស្វែងយល់ពីសាត្រាស្លឹករឹតខ្មែរដែលតម្កល់ទុកនៅបណ្ណាល័យអង់គ្លេស (ភាគ១)

ប្រវត្តិសាស្រ្តនៃសាត្រាស្លឹករឹតខ្មែរមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងឥទ្ធិពលនៃអរិយធម៌ឥណ្ឌា ជាពិសេសជាមួយនឹងការហូរចូលមកនៃសាសនាហិណ្ឌូ និងព្រះពុទ្ធសាសនានៅក្នុងតំបន់។ ទម្រង់​សៀវភៅ​ដំបូង​បំផុត​ក្នុង​អាណាចក្រ​ខ្មែរ ដែល​ស្រដៀង​នឹង​នៅ​អាស៊ី​ខាង​ត្បូងដែរ គឺ​ជា​បណ្តុំសៀវភៅសរសេរលើស្លឹក​ត្នោត ។ សាត្រាស្លឹករឹតខ្មែរមានតាំងពីចុងសតវត្សន៍ទី១៧ បានបង្ហាញពីភស្តុតាងដែលថា ស្លឹករឹតទាំងនេះ ត្រូវបានប្រើប្រាស់នៅតំបន់អាស៊ីអាគ្នេយ៍យ៉ាងច្រើន។ សាត្រាស្លឹករឹតមាស (Khin Ba) ត្រូវបានរកឃើញ និងរក្សាទុកនៅសារមន្ទីរជាតិ ក្រុងយ៉ាំងហ្គោន ប្រទេសភូមា ដែលឆ្លាក់ជារាងស្លឹកត្នោតដែលមានចុចប្រហោង ដែលបង្ហាញថា សាត្រាស្លឹករឹតបែបនេះ មានវត្តមាននៅក្នុងតំបន់អាស៊ីតាំងពីសតវត្សរ៍ទី៥នៃគ.ស។

ជីវប្រវត្តិអ្នកនិពន្ធ កុលាបប៉ៃលិន ព្រះភិក្ខុ ញ៉ុក ថែម

បើនិយាយអំពីអ្នកខេត្តបាត់ដំបងឃើញថា មានម្ចាស់ស្នាដៃល្បីៗជច្រើនរូបមានស្រុកកំណើតនៅខេត្តបាត់ដំបង។ បើទោះជាអ្នកមិនបានស្គាល់ខេត្តបាត់ដំបងកី្ត តែតាមរយៈស្នាដៃអក្សរសិល្ប៍ខ្មែរ ក្នុងកម្មវិធីសិក្សា គេច្បាស់ស្គាល់ខេត្តបាត់ដំបងតាមរយៈរឿង «កុលាបប៉ៃលិន» រួមទាំងទិដ្ឋភាពទីរួមខេត្តហាក់បីដូចបានបង្ហាញសម្រស់របស់ខ្លួនតាមរយៈសំណេររបស់អ្នកនិពន្ធខ្មែរដ៏គួរឱ្យគោរព។ តើអ្នកនិពន្ធរឿង កុលាបប៉ៃលិន ជានរណា?

ជីវប្រវត្តិនិងកាតព្វកិច្ចជាតិ និងសាសនារបស់សម្តេចសង្ឃដាឡៃ ឡាម៉ាទី១៤ នៃតំបន់ទីបេ

ឈ្មោះ ដាឡៃ ឡាម៉ា មកពីម៉ុងហ្គោលី ហើយមានន័យថា«គ្រូដែលមានប្រាជ្ញាដូចមហាសមុទ្រ»។ នេះជាចំណងជើងដែលប្រើសំដៅដល់ព្រះសង្ឃនៃនិកាយ Gelug នៃព្រះពុទ្ធសាសនាទីបេ ដែលមានចំណេះដឹងជ្រៅជ្រះអំពីព្រះពុទ្ធសាសនា។ សម្តេចសង្ឃ ដាឡៃ ឡាម៉ា អង្គនីមួយៗ កាលនៅមានព្រះជន្មនៅលើផែនដី ត្រូវបានគេចាត់ទុកថា ជាតំណាងព្រះសមណគោត្តម និងការបង្រៀនព្រះធម៌របស់ព្រះពុទ្ធបុរមគ្រូនៃយើង។ សម្តេចសង្ឃ ដាឡៃ ឡាម៉ា ទី១៤ កើតក្នុងគ្រួសារកសិករក្រីក្រនៅភូមិ Taktser ភាគឦសានទីបេ។ កាលនៅអាយុ២ឆ្នាំ កុមារត្រូវបានគេដាក់ឈ្មោះថា Lhamo Dhondup ហើយត្រូវបានទទួលស្គាល់ថា ជាការចាប់បដិសន្ធិឡើងវិញរបស់សម្តេច Dalai Lama ទី 13 – Thubten Gyatso ។

មកស្គាល់លោកហ្សក គ្រូលីយេជាបិតាស្ថាបនិកសារមន្ទីរជាតិកម្ពុជា

លោកហ្សក គ្រូលីយេ(George Groslier ) ចន្លោះឆ្នាំ1887-1945 ជាប្រវត្តិវិទូ និងជាអ្នកនិពន្ធដ៏លេចធ្លោរដែលជាអ្នកផ្តល់កម្លាំងជំរុញទឹកចិត្តនៅពីក្រោយការរស់ឡើងវិញនៃសិល្បៈ វប្បធម៌ប្រពៃណីខ្មែរ​​​​​​​​​ក្រោមការដឹកនាំរបស់អាណាព្យាបាលបារាំង។ លោកគ្រូលីយេនេះហើយ គឺជាអ្នករចនាអគារសារមន្ទីរជាតិដ៏មានតម្លៃរបស់ខ្មែរមួយនេះ ដែលសព្វថ្ងៃ ត្រូវបានចាត់ទុកជាស្ថាបត្យកម្ម 'បែបខ្មែរ' ព្រោះអគារនេះ​ត្រូវបានចម្លង​ពី​គំរូ​នៃប្រាសាទបុរាណ​របស់​ខ្មែរ ​ ហើយ​ត្រូវ​បានរចនា​ឡើង​វិញ​តាមចក្ខុវិស័យនៃអាណានិគមបារាំង។

ហោរាណូត្រាដាម៉ូ ទស្សន៍ទាយរាសីពិភពលោកនៅឆ្នាំ ២០២៤

 លោក ណូត្រាដាម៉ូស(Nostradamus) ដែលជាហោរាជនជាតិបារាំងធ្លាប់បានទស្សន៍ទាយថា ពិភពលោកនៅឆ្នាំ ២០២៤ នឹងមានរោគរាតត្បាត និងទុរ្ភិក្ស សង្គ្រាមកងទ័ពជើងទឹក សម្តេចប៉ាបថ្មី និងស្តេចថ្មី។ ឈ្មោះពិតប្រាដក គឺ លោក មីសែល ដឺ ណូត្រាដាម៉ូស(Michel de Nostradamus) ត្រូវបានគេស្គាល់ផងដែរថា ណូត្រាដាម៉ូស គឺជាហោរា និងហោរាជនជាតិបារាំងដ៏ល្បីល្បាញម្នាក់ដែលរស់នៅដើមសតវត្សទី១៦។ លោកកើតនៅតំបន់ Saint Rémy de Provence ភាគខាងត្បូងប្រទេសបារាំង នាខែធ្នូឆ្នាំ ១៥០៣ ហើយបានស្លាប់នៅខែកក្កដាឆ្នាំ ១៥៦៦។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព