អ្នកស្រាវជ្រាវបង្ហាញពីអ្នកប្រាជ្ញាបារាំងខិតខំជួយការពារអក្សរសាស្ត្រខ្មែរ
ភូមិអ្នកនិពន្ធសូមចុះផ្សាយខ្លឹមសារមានជាអាថិ៍ដូចតទៅ ៖ អ្នកប្រាជ្ញមួយក្រុមធំ ផ្នែកវិទ្យាសាស្ត្រមនុស្សសាស្ត្រ បាននាំគ្នាមកធ្វើការសិក្សាប្រវត្តិសាស្ត្រ នៅម្តុំអាស៊ីប៉ែកអាគ្នេយ៍ ដែលមានទាំងប្រទេសខ្មែរយើងនេះរួមបញ្ចូលផង។ គឺអ្នកប្រាជ្ញមួយក្រុមនោះ ហើយដែលជាអ្នកបង្កើត « សាលាជាន់ខ្ពស់បារាំងខាងការសិក្សាផ្នែកអាស៊ីភាគអាគ្នេយ៍» (Ecole Fran- çaise d'Extrême-Orient ) ។ បើគិតរាប់តាំងពីឆ្នាំ ១៩០០ មកវិជ្ជាស្ថាននេះ បានបោះពុម្ពសៀវភៅយ៉ាងក្រាស់ៗ ចំនួនជាងហុកសិប (១) ស្តីពីការសិក្សាទូទៅនៃអារ្យធម៌ និងលំនាំអារ្យធម៌នៅភូមិភាគអាស៊ីប៉ែក អាគ្នេយ៍ ។ ការសិក្សាដ៏ធំធេងនេះ អាចចាត់ទុកជាវិភាគទានមួយដ៏សំខាន់ ចំពោះការសិក្សាអារ្យធម៌ខ្មែរយើង ។
អធិរាជ្យសម្លេងមាស ស៊ីន ស៊ីសាមុត បានធ្វើឱ្យរឿង ចន្ទគោរព ល្បីល្បាញតាមរយៈបទចំរៀង
លោកអធិរាជ្យសម្លេងមាសកម្ពុជា បានអូសសម្លេងយ៉ាងអន្លង់អន្លោចអង្រង់ត្រង់វគ្គបន្ទរក្នុងរឿង«ចន្ទគោរព»ដែលមានប្រភពដើមពីសិលាចារិកស្លឹករឹត ជាសៀវភៅរឿងរៀបរៀងជាបន្តបន្ទាប់តាមសម័យកាល។ ដំបូងឡើយរឿងចន្ទគោរពមិនសូវជាល្បីល្បាញពេកទេ តែដោយសារលោក ស៊ីន ស៊ីសាមុត បានច្រៀងត្រង់វគ្គបន្ទរក៏ស្រាប់តែល្បីល្បាញដល់រឿងបុរាណមួយនេះនៅក្នុងវិស័យសិល្បៈ។
រឿងនាងវិមានចន្ទ (១៨៥៨)
ចាស់ៗជំនាន់ចូលចិត្តស្តាប់និងទស្សនារឿង «នាងវិមានចន្ទ»ដែលជាស្នាដៃរបស់អ្នកនិពន្ធ យ៉ែម ឬឧកញ៉ាធិបតី យ៉ែម ។ រឿង នាងវិមានចន្ទ ជាសាស្រ្តាស្លឹមរឹតមាន៤ខ្សែត្រូវបានគេចម្លងទៅជាសៀវភៅ គំនូរនិងផលិតជាភាពយន្តក្នុងឆ្នាំ ១៩៦០ ព្រោះមានក្លាយទៅជាភាពយន្តដោយផលិតកម្ម សុវណ្ណគិរី។
មហាសេដ្ឋីប្រាក់ពាន់លានដុល្លារចូលចិត្តអានបំផុតដើម្បីបុព្វហេតុអាជីវកម្ម
មហាសេដ្ឋីល្បីៗរបស់អាមេរិក Elon Musk, Bill Gates, Mark Zuckerberg និង Warren Buffet សុទ្ធតែចែករំលែកថា ទម្លាប់អានរបស់ពួកគេបានរួមចំណែកយ៉ាងធំធេងដល់ភាពជោគជ័យរបស់ពួកគេ។ រហូតមកដល់បច្ចុប្បន្ន មានចំណងជើងមិនប្រឌិតជាច្រើន រួមទាំងសៀវភៅជីវប្រវត្តិអំពី Elon Musk លោក Bill Gates លោក Mark Zuckerberg និង Warren Buffet ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេខ្លួនឯងក៏ជាមនុស្សដែលអានសៀវភៅជាច្រើនលើប្រធានបទផ្សេងៗពីអ្នកនិពន្ធជាច្រើន ដោយហេតុនេះការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការសម្រេចចិត្ត និងទិសដៅអាជីវកម្មរបស់ពួកគេ។
ឧកញ៉ាព្រះឃ្លាំងនងជាអ្នកនិពន្ធក្រោយសម័យអង្គរ
បើបរិយាយអំពីជីវិប្រវត្តិអ្នកនិពន្ធរបស់ដូនតាយើងគឺមានច្រើនជំនាន់ឬច្រើនសម័យកាល តែពេលនេះសូមលើកយកតែអ្នកនិពន្ធក្រោយសម័យអង្គរឬអ្នកនិពន្ធសម័យលង្វែក និងឧដ្តុង្គមានកិត្តស័ព្ទនិងកិត្តយសល្បីៗ តាមលំដាប់លំដោយនិងបង្ហាញជូនអំពីស្នាដៃរបស់អ្នកនិពន្ធសម័យមុនបានចងក្រងរឿងអី្វខ្លះ។
ឆ្នាំ២០២៤ការអានសៀវភៅក្នុងតំបន់ ខ្មែរជាប់លេខទី៧និងលេខ៧៩នៅទូទាំងពិភពលោក
ភូមអ្នកនិពន្ធ ទទួលបានព័ត៌មានអំពីទិន្ន័យនៃការអានសៀវភៅតាមបណ្តាប្រទេសនីមួយៗក្នុងតំបន់អាស៊ីក៏ដូចជាគឺកម្ពុជាជាប់លេខរៀងទី៧ ហើយបើក្នុងពិភពលោកកម្ពុជាជាប់លេខរៀងទី៧៩ជាលេខមិនល្អ។បើយោងតាមទស្សនាវដ្ដី CEOWORLD ថ្មីៗនេះបានចេញផ្សាយចំណាត់(លេខរៀង)ថ្នាក់ឆ្នាំ២០២៤ របស់ខ្លួននៃបណ្តាប្រទេសដែលមានការចូលរួមអានខ្ពស់បំផុត។ យោងតាមគេហទំព័រ ceoworld.biz សិង្ហបុរីនាំមុខគេនៅអាស៊ីអាគ្នេយ៍ជាមួយនឹងពេលវេលាអានប្រចាំឆ្នាំជាមធ្យម ១៥៥ម៉ោង តាមពីក្រោយដោយប្រទេសថៃ និងឥណ្ឌូនេស៊ីទទួលបានតំណែងទីបី។
ចំណុចពិសេសនិងប្រវត្តិខ្លះៗនៃល្ខោនយីកេដែលអ្នកអានភាគច្រើនកម្របានដឹង
ផ្ទាំងទស្សនីយភាពរឿងយីកេជាច្រើនត្រូវបានគេបង្កើតឡើងប្រកបដោយភាពទាក់ទាញនិងជក់ចិត្តដិតអារម្មណ៍ជាពន់ពេក តែយើងមិនបានដឹងថាយីកេ នោះមានប្រភពមកពីណាទេ ។ មានតែចម្ងល់ មានតែសំណួរ តើវាកើតមានពីពេលណាមកនោះទេ ឥឡូវភូមិអ្នកនិពន្ធចូលខ្លួនមកបកស្រាយបញ្ជាក់ថា តើសិល្បៈយីកេឬល្ខោនយីកេមានប្រភពមកពីណា ?