បណ្តាំលោករីម គីនថា«សូមអស់លោកកុំបោះបង់ចោលសមាគមអ្នកនិពន្ធខ្មែរ»

អ្នកប្រាជ្ញាអក្សរសាស្រ្តម្នាក់គឺលោក លីធាម តេង សមាជិកគណៈកម្មការស្រាវជ្រាវអក្សរសាស្រ្តបានដឹងគឺពេលដែលលោកឈឺខ្លាំងណាស់ហើយបណ្តាំលោក រីមគីនបានមកកាន់រូបខ្ញុំ លោក ហ៊ែលសុផា និងលោក ម៉ា ឡាយខេមថា «អស់លោកកុំបោះបង់សមាគម មានតែយើងអ្នកនិពន្ធនេះហើយជ្រោមជ្រែងអក្សរសាស្រ្តឱ្យរុងរឿង…

កាលប្រវត្តិអ្នកនិពន្ធស្នាដៃរឿងទុំទាវ

ភូមិអ្នកនិពន្ធ សូមស្ងើចសរសើរចំពោះទេពកោសល្យនៃសិល្ប៍វិធីតែងកំណាព្យមានចំណាប់ចុងចួនមាំទាំ ហើយថែមទាំងបញ្ចូលមនោរម្មណ៍អណ្តែតអណ្តូងនិយម បរិយាយលេបខាយពីជីវិតស្នេហា សេចកី្តស្រលាញ់ ការតស៊ូ ការលះបង់ ក្នុងនោះថែមទាំងបង្កើតសិល្ប៍រូបារម្មណ៍រុក្ខជាតិមានជីវិត។ បើទោះជាសម័យកាលនោះមិនទាន់មានការយល់ដឹងពីររបៀបតាក់តែងព្យាង្គកាព្យយ៉ាងណាកី្តតែភិក្ខុសោមបានបង្កើតការតាក់តែងកំណាព្យឃ្លោងបានល្អយ៉ាងគ្មានគូប្រៀបផ្ទឹមបានឡើយ។

ខួបអនុស្សាវរីយ៍១០០ឆ្នាំមេដឹកនាំខ្មែរនិងបារាំងសែស

ឯកសារប្រវត្តិសាស្ត្រមួយដែលជនខេមរាប្រុសស្រីមិនបានងាយបានឃើញពីរជ្ជកាលព្រះបាទសម្តេចព្រះស៊ីសុវត្ថិត្រូវបានភូមិអ្នកនិពន្ធធ្វើសេចកី្តសង្ខេបតាមនិវេទនកថាដូចតទៅនេះ។ កាលពីមួយរយឆ្នាំមុន គឺនៅថ្ងៃទី ១០ មិថុនា ១៩០៦ ព្រះករុណាព្រះបាទសម្តេចព្រះស៊ីសុវត្តិព្រះចៅក្រុងកម្ពុជាធិបតី ដែលទ្រង់ឡើងគ្រងរាជសម្បត្តិនាខែមេសាឆ្នាំជាមួយគ្នានោះបានយាងដល់ប្រទេសបារាំងក្នុងព្រះរាជទស្សនកិច្ច ដែលមានរយៈពេលសែសិបថ្ងៃ។ សេចក្តីដំណាលដែលយើងនឹងអានខាងមុខនេះគឺជាទិនានុប្បវត្តិនៃព្រះរាជដំណើររបស់ព្រះអង្គដែលសមាជិកម្នាក់នៃក្រុមហែរហមព្រះអង្គគឺឧកញ៉ាវាំងជួនបានកត់ត្រាទុកជាភាសាខ្មែរ។

អ្នកនិពន្ធក្នុងយុគសម័យទាសករក្រិក

លើពិភពលោកគេទទួលស្គាល់ថាក្រិកបុរាណមានវប្បធម៌ជ្រៅជ្រះនិងស៊ីជម្រៅបំផុត បេះដូងមនុស្សជាតិលើពិភពលោក ពិសេសទៅទៀតមានអ្នកប្រាជ្ជ អ្នកនិពន្ធជាច្រើនមានដើមកំណើតពីទឹកដីបុរាណមួយនេះ។ ថ្ងៃនេះភូមិអ្នកនិពន្ធសូមបង្វើលអារម្មណ៍មិត្តអ្នកអានបានស្គាល់ជីវប្រវត្តិអ្នកនិពន្ធ ឈ្មោះអាសូប(Aesop )តាមភាសាដើម(Αἴσωπος,Aisōpos;)កើតក្នុងចន្លោះឆ្នាំគ.៦២០-៥៦៤មុនគ.ស។

រឿង«ប៉ូលវីរហ្សីនី» របស់បារាំងដ៏ល្បីត្រូវបានអ្នកប្រាជ្ញខ្មែរបកប្រែបញ្ចូលក្នុងកម្មវិធីសិក្សា

លោក ហ្សាក់ ហង់រីប៊ែណាដាំដឺសាំងព្យែរ (Jacques-HenriBernardinde Saint-Pierre)ម្ចាស់វណ្ណកម្ម«ប៉ូលវីរហ្សីនី»ត្រូវបានលោកហង្ស ធុនហាក់ បកប្រែជាខេមរភាសា បានបោះពុម្ពបញ្ចូលក្នុងកម្មវិធីសិក្សាអក្សរសិល្ប៍ខ្មែរយ៉ាងស៊ីជម្រៅបំផុត ហើយមានសិស្សានុសិស្សខ្មែរជាច្រើនបានចងចាំរឿង«ប៉ូវីរហ្សីនី»ដែលបង្ហាញអំពីជីវិតគ្រោកគ្រាតលើវិថីស្នេហាប្រកបដោយការតស៊ូដល់ជីវិតអវសាន្ត។

ដើមដូងដុះថ្មី តែចិត្តស្រីនៅដដែល

ភូមិអ្នកនិព្ធសូមលើកយកទំព័រជីវិតម្ចាស់កវីដងស្ទឹងសង្កែដែលធ្លាប់បានចំណាយពេលមកអង្គុយត្រមង់ត្រម៉ោចកណ្តែងកណ្តោចសម្រក់ទឹកនេត្រានៅក្រោមដើមដូងដ៏សែនកំសត់ម្នាក់ឯង ទោះបីជាដើមដូងទី១០ចាស់ ហើយត្រូវបានគេដាំថ្មីឡើងវិញ ប្រៀបដូចជាការរំឮកដល់គ្រាអនុស្សាដោយបញ្ជាក់ន័យថា ដើមដូងដុះថ្មី តែចិត្តស្រីនៅតែដដែល។

ជីវប្រវត្តិ និងស្នាដៃរបស់អ្នកនិពន្ធសុត្តន្តប្រីជាឥន្ទ (១៨៥៩-១៩២៤)

  ការអប់រំទូន្មានតាមបែបពុទ្ធចក្រ និងអណាចក្រគឺមានតែវណ្ណកម្មរបស់ឧកញ៉ាម្នាក់គត់ ដែលបានរីកសាយភាយនៅក្នុងប្រទេសបានល្អ ព្រោះវាជាវណ្ណកម្មអប់រំដំបូង ខណៈដែលពិភពលោកចាប់ផ្តើមរីកចម្រើនផ្នែកវិស័យអប់រំយើងក៏មានអ្នកប្រាជ្ញាម្នាក់ចូលខ្លួនមកដើរតួយ៉ាងសំខាន់បំផុតនៅក្នុងសង្គមខ្មែរដ៏គួរឱ្យមោទនៈ។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព