ហេតុអ្វីបានជាចាស់ៗនិយាយថា ម្ហូបចិនផ្ទះបារាំងប្រពន្ធជប៉ុន?

ក្រោមរបបអាណានិគមនិយមបារាំងចូលមកនាំមកទាំងវប្បធម៌ថ្មីៗមកដែរ តែវប្បធម៌ខ្លះនាំឱ្យយើងយល់ដឹងពីតម្លៃរស់នៅ ដូចជាចាស់ៗសម័យមុនចូលចិតត្និយាយថា ម្ហូបចិន ផ្ទះបារាំង ប្រពន្ធជប៉ុន។ ភាសានិយាយនេះលាន់រំពងក្នុងប្រទេស កម្ពុជា វៀតណាមនិងឡាវ ។ តែបើយើងពិចារណាឱ្យល្អិតល្អន់វិញឃើញថា ជាការជឿនលឿនផ្នែកគំនិត និងចំណេះដឹងពីព្រោះជាតិសាសន៍ទាំង៣នេះមានវប្បធម៌រុងរឿងប្លែកៗពីគ្នា។ ហេតុ​អ្វី​បាន​ជា​មនុស្ស​សម័យមុនលើកល្បើកនេះមកនិយាយ​ ? ហាក់ដូចជាជាងាយយល់ទេ គឺចង់ឱ្យយុវជនល្អនិងមានសុភមង្គល។ ភូមិអ្នកនិពន្ធសូមរាយទំនុកទុកជាចំណេះដឹងដូចខាងក្រោមនេះ ៖

ចំណុចខ្លាំងពិសេសរបស់ស្រ្តីជនជាតិជប៉ុនមាន១០យ៉ាង

ទោះបីជាត្រូវបានពិចារណាក្នុងបរិបទសេដ្ឋកិច្ច និងវប្បធម៌របស់ប្រទេស ជាពិសេសនៅពេលដែលការតស៊ូដើម្បីសមភាពយេនឌ័រជាស្រ្តីភេទនៅកំពុងអភិវឌ្ឍន៍បាននិងកំពុងសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យជាស្នាមញញឹមថ្មី។ ប៉ុន្តែសម្រាប់ជនចាតិជប៉ុនវិញ ក៏គេបានវង្វាយតម្លៃថា ភរិយាឬប្រពន្ធជប៉ុនក៏មិនមែនជាគំរូល្អឥតខ្ចោះដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានរបស់ដែលគួររៀនគួរសមធ្វើជាសារណាស្នេហាក្នុងវិថីអាពាហ៍ពិពាហ៍ដែរ ហាក់បីដូចជាគ្រប់គ្រាន់ដែរហើយ ដូច្នេះថា "ប្រពន្ធជប៉ុន" នៅតែជាលក្ខណៈវប្បធម៌ដែលយើងស្រលាញ់នៅពេលនិយាយដល់ប្រទេសជប៉ុនសំបុកស្រ្តីគំរូ។ ភូមិអ្នកនិពន្ធបង្ហាញថា ចាំមើលថាប្រពន្ធឬភរិយាជប៉ុនមានរឿងអ្វីអស្ចារ្យ!

សម្តេចចៅហ្វាវាំងជួនបានផ្តាំកូនចៅត្រកូលជួនថា «កុំទុកដាក់កូនចៅ ទីមួយជាមួយស្តេច និងទីពីរជាមួយយួនឱ្យសោះ»

នេះជាការបរិយាយរបស់អ្នកនិពន្ធ ពុទ្ទ្រា ទត់ ដែលជាម្ចាស់វណ្ណកម្ម«លោកព្រឹទ្ធាចារ្យ បណ្ឌិត ជួន ម្មុម»ត្រូវបានបោះពុម្ពផ្សាយនៅឆ្នាំ ២០១៩។ ចុះហេតុអី្វបានជា សម្តេចចៅហ្វាវាំងជួន លោកមានគំនិតបែបនេះទៅវិញ?  ព្រោះគេឃើញទិដ្ឋភាពចាក់ស្តែងអ្នកនៅក្បែរស្តេចត្រូវបានគេគោរពខ្លបខ្លាចលើស្តេចទៅទៀត? តែបើយោងតាមបទពិសោធន៍គឺលោកចៅហ្វាបានភ្លក្សរសជាតិជីវិតដោយផ្ទាល់ស្គាល់រាក់ជ្រៅទើបស្តោះបណ្តាំក្រញាំនាគទៅដល់មហាជនទូទៅបែបនេះ។ ជីតារបស់លោក សម្តេចចៅហ្វាវាំង ជួន មានងារជា រដ្ឋមន្ត្រីបរមរាជវាំងផងជានាយករដ្ឋមន្ត្រីផង ក្នុងរយៈកាលចំនួន៣រាជ្យ រួមមានរាជ្យសម្តេចព្រះបាទស៊ីសុវត្ថិ រាជ្យសម្តេចព្រះបាទ មុនីវង្ស និងងរាជ្យស្តេចព្រះបាទនរោត្តមសីហនុ ។ លោកចៅហ្វាវាំង ជួន ជាមនុស្សម្នាក់ដែលចេះភាសាច្រើន ។ លោកចេះទាំងនិយាយទាំងសរសេរ ភាសាខ្មែរនិងភាសាបារាំង ហើយចេះនិយាយភាសាចិន យួន សៀម និងលាវផង។

តើបច្ចេកវិទ្យាបានជ្រៀតជ្រែកបំបែកស្នេហាមនុស្សសម័យថ្មីយ៉ាងដូចម្តេច ?

ដើម្បីផ្សំផ្គុំកូនប្រុសកូនស្រីបានគ្នាជាគូរគ្រងគឺឪពុកម្តាយរកហោមើល រកញាតិមកជួយពិចារណាឈានទៅដល់ដេញវេលាការដោយឆ្លងកាត់ការងារតាមបែបប្រពៃណីហើយសង្ឃឹមថា កូនប្រុសកូនស្រីច្បាស់ជាមានអនាគតល្អ តែផ្ទុយកូនប្រុសកូនស្រីបែរជាបែកបាក់គ្នាដោយសារតែរឿងមើលព័ត៌មានក្នុងបណ្តាញសង្គម ប៉ុន្តែគូរស្នេហ៍ភាគច្រើនមិនសូវចាប់អារម្មណ៍ថា បច្ចេកវិទ្យាគឺជាអ្នកបំបែកបំបាក់ស្នេហារបស់ពួកគេឡើយ។

លោកអូបាម៉ារកប្រាក់ចំណូលពីសៀវភៅបានរាប់លានដុល្លារ

ការពិតអំពីប្រាក់ចំណូលរាប់លានដុល្លាររបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ាក្រៅពីប្រាក់ខែរបស់លោកនោះ ប៉ុន្តែមានមនុស្សជាច្រើនបានជឿជាក់ទៅលើពហុជំនាញគឺការចងក្រងសៀវភៅបានល្អ។លោក អូបាម៉ា បង្ហាញភាពជាអ្នកដឹកនាំពហុជំនាញ ដែលមានទាំងសមត្ថភាពក្នុងការសរសេរសៀវភៅ និងផ្នត់គំនិតវិនិយោគ... ខាងក្រោមនេះគឺជាប្រភពចំណូលដ៏ច្រើនផ្សេងទៀត ក្រៅពីតួនាទីជាប្រធានាធិបតីនៅប្រទេសអាមេរិក។

ទម្លាប់ ១៥យ៉ាង ដែលស្ត្រីគួររៀននិងអនុវត្តក្នុងអាពាហ៍ពិពាហ៍

ភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរគឺកើតឡើងក្រោយពេលចូលរោងការ ដូច្នោះទំនាក់ទំនងត្រូវរៀនសូត្រពីស្វាមីយ៉ាងច្រើនបន្ថែមទៀតដើម្បីឱ្យចំណងស្នេហាកាន់តែកក់ក្តៅទ្វេរដង។ តើស្ត្រីគួររៀន និងអនុវត្តក្នុងអាពាហ៍ពិពាហ៍មានទម្លាប់អ្វីខ្លះ?

បេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រជាជនខ្មែរនៃខេត្តអានយ៉ាង

សារព័ត៌វៀតណាម បានចេញផ្សាយនៅថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ ២០២៤ថា ស្លឹករឹត( La Buong Sutra) របស់ជនជាតិខ្មែរអានយ៉ាងគឺជាបេតិកភណ្ឌវប្បធម៌ពិសេសមួយ ដែលបង្ហាញពីភាពប៉ិនប្រសប់ និងទេពកោសល្យច្នៃប្រឌិតក្នុងកម្រិតបច្ចេកទេស និងចំណេះដឹងរបស់ប្រជាជនខ្មែរសម័យមុន។ ទន្ទឹមនឹងនោះខេត្តអានយ៉ាងបានអនុម័តគម្រោងអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌវប្បធម៌អរូបីជាតិ«ចំណេះដឹង និងបច្ចេកទេសនៃការសរសេរលើស្លឹករឹត(Buong) របស់ប្រជាជនខ្មែរខេត្ត អានយ៉ាង»ហើយនឹងរៀបចំឯកសារចុះបញ្ជីបេតិកភណ្ឌ ឯកសារចំណេះដឹងនិងបច្ចេកទេសសរសេរអក្សរលើស្លឹករឹតរបស់ប្រជាពលរដ្ឋខ្មែរនៅខេត្តអានយ៉ាង ក្រោមកម្មវិធីចងចាំពិភពលោករបស់អង្គការយូណេស្កូក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព