ក្មេងស្រីកំព្រាក្លាយជាអ្នកសរសេរកំណាព្យភាសាសំស្ក្រឹតបុរាណដ៏អស្ចារ្យរបស់ឥណ្ឌា

ជនជាតិខ្មែរជាអ្នកសិក្សាទាំងអស់បានទទួលស្គាល់ថា ខ្មែរទទួលឥទិ្ធពលវប្បធម៌មកពីឥណ្ឌាតាមរយៈភាសាសំស្រ្កឹត ពិសេសស្នាដៃទាំងឡាយណាជាកំណាព្យ ទន្ទឹមនឹងនោះគឺមានអ្នកប្រាជ្ញាខ្មែរយើងបានបកប្រែភាសាសំស្រ្កឹតអាចនិយាយបានថា ជាការចម្លងឬផ្តិតយកខ្លឹមសារទាំងស្រុងមកផ្សព្វផ្សាយបន្ត។

បណ្ណាល័យចល័តនៃអង្គការស៊ីប៉ាសម្រុកចូលចែកសៀវភៅអាននៅតំបន់ក្មេងក្រីក្រក្នុងរាជធានី

ដើម្បីបណ្តុះនូវវប្បធម៌អំណានដល់កុមាកម្ពុជា អង្គការស៊ីប៉ា(SIPAR)បានដឹកសៀវភៅអាន និងសៀវភៅរូបភាពរាប់រយក្បាល និងឧបករណ៍ក្មេងលេង តាមរឺម៉កទៅចែកឱ្យកុមារ និងគ្រួសារដែលអង្គការនេះគាំទ្រនៅតំបន់ក្រីក្រនានានៃរាជធានីភ្នំពេញក្នុងបំណងជំរុញការអានសៀវភៅនៅកម្ពុជា។

សៀវភៅព្រះបរមរតនកោដ្ឋចំនួន ១១ ចំណងជើងលក់ក្នុងអេប(App)អាម៉ាហ្សូន

សៀវភៅ ជាព្រះរាជនិពន្ធរបស់ព្រះបរមរតនកោដ្ឋផ្ទាល់រួមទាំងអ្នកនិពន្ធបរទេសមានចំនួន ១១ ចំណងជើងត្រូវបានដាក់លក់ក្នុងអេបអាម៉ាហ្សូនមានតម្លៃទាបបំផុតចាប់ពី១៥ ដុល្លាឡើងទៅដល់ខ្ទង់រយដុល្លារដែលពេញនិយម ហើយលក់ដាច់កាន់តែខ្លាំងឡើង។

អ្នកនិពន្ធលោក សុខ សូផាត វ័យ៦៥ឆ្នាំ ម្ចាស់ស្នាដៃសៀវភៅ «ឈ្នះខ្លួនឯង»

ភូមិអ្នកនិពន្ធនៃប្រព័ន្ធផ្សព្វផ្សាយអនឡាញ Amazadia Education មានកិត្តិយសបានអង្គុយជជែកជាមួយអ្នកនិពន្ធ លោក សុខ សូផាត វ័យ៦៥ឆ្នាំ ម្ចាស់ស្នាដៃសៀវភៅ «ឈ្នះខ្លួនឯង» ដែលជាសៀវភៅលក់ដាច់ជាងគេក្នុងចំណោមសៀវភៅជាច្រើនចំណងជើងផ្សេងទៀតដែលលោកបានបោះពុម្ភផ្សាយក្នុងរយះពេល១០ឆ្នាំ។ លោក សុខ សូផាត គឺជាអ្នកនិពន្ធខ្មែរដ៏ល្បីល្បាញមួយរូបខាងការសរសេរលើកទឹកចិត្ត។ លោកកើតនិងធំដឹងក្តីក្នុងប្រទេសកម្ពុជា ដែលបានតស៊ូដើម្បីស្វែងរកការអភិវឌ្ឍន៍ខ្លួននិងកែលម្អខ្លួនឯង ទាំងជីវិតផ្ទាល់ខ្លួននិងជីវិតរបស់អ្នកអានទូទៅ។

សមាគមអ្នកនិពន្ធខ្មែរដឹកនាំកវី អ្នកនិពន្ធជាង១០០នាក់ទស្សនៈកិច្ចសិក្សានៅតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA)

ដំណើរការផ្សារភ្ជាប់ជាប្រវត្តិសាស្រ្តឱ្យកាន់តែឧដ្តុង្គឧត្តមឡើងវិញគឺថ្ងៃទី ១៦-១៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ព្រឿង ប្រណីត ប្រធានសមាគមអ្នកនិពន្ធខ្មែរ ឯកឧត្តម ពៅ សុខ ទីប្រឹក្សា សមាគមនេះ បានដឹកនាំកវីនិពន្ធ និងអ្នកសារព័ត៌មាន សរុបចំនួន ១០៤ នាក់ (ស្រ្តី ៤២ នាក់)ដើម្បីចុះទៅពិនិត្យដោយផ្ទាល់ការអភិវឌ្ឍនៅតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម (CLV-DTA)។

លោក គ្រូលីយេ សូមផ្តាំឱ្យកូនខ្មែរស្រឡាញ់អង្គរវត្ត ឱ្យដូចបុព្វបុរសអ្នកសាងសង់ និងអ្នកថែរអង្គរដែរ

បន្ទាប់ពីលោកគ្រូលីយេបានមកចូលមកបម្រើការងារនៅប្រទេសកម្ពុជា លោកបានសរសេរសៀវភៅជាឯកសារទាក់ទងជាមួយប្រាសាទបុរាណមានសៀវភៅច្រើនចំណងជើង ហើយចេញផ្សាយតាំងពីឆ្នាំ ១៩២១ រហូតដល់ ឆ្នាំ២០០២ មានចំនួន១៨ចំណងជើង ហើយកំពុងតែលក់នៅក្នុងគេហទំព័រអាម៉ាហ្សូន។ ភូមិអ្នកនិពន្ធ សូមលើកមកបង្ហាញខ្លះៗពីស្នាដៃរបស់លោក គ្រូលីយេ។

ជីវិតកូនថ្លៃ កូនត្រូវតែរស់

លោកពិន យ៉ាថៃបង្ហូរទឹកនេត្ត្រាអស់ពីខ្លួនស្គមរីងរៃបានធ្វើឱ្យពិភពលោករង្គោះរង្គើរពីព្រោះជារឿងមហាសោកនាដកម្មរបស់លោកក៏ដូចជាប្រជាជនកម្ពុជាទូទៅដែលរស់នៅក្នុងរបបវាលពិឃាដជិត៤ឆ្នាំ ហើយពីការរំពឹងទុកនោះគឺរឿងសោកនាដកម្មនេះត្រូវបានបកប្រែ និងបោះពុម្ពផ្សាយជាច្រើនភាសាក្នុងពិភពលោករៀបរាប់ពីជីវិតតស៊ូរបស់លោក ពិន យ៉ាថៃ ក្នុងរបបខ្មែរក្រហម ដែលកូនខ្មែរគួរអានគ្រប់ៗគ្នាឱ្យដឹងថា តើជីវិតក្នុងភ្លើងសង្គ្រាមមានសភាពបែបណាខ្លះ?

រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ អាម៉ាហ្សាឌៀ អេឌូសិន ឆ្នាំ២០២៤  គោលការណ៍ឯកជនភាព