គណិតវិទ្យាមានអាយុកាល៣៥០០ ឆ្នាំត្រូវបានដោះស្រាយ
ក្នុងមួយឆ្នាំចុងក្រោយនេះបញ្ញាសិប្បនិម្មិត (Artificial Intelligence) ឬហៅថា AIបានជះឥទិ្ធពលក្នុងនៅក្នងសង្គមយុវវ័យដែលជាអ្នកចូលចិត្តអី្វថ្មីៗ ដូច្នោះភូមិអ្នកនិពន្ធសូមលើកឧទាហរណ៍មួយដែលបង្ហាញពីសមត្ថភាព AI អាចគណនាគណិតវិទ្យាពីបុរាណហួសពីការស្មាន ហើយវាកាន់តែបង្ហាញពីភាពអច្ឆរិយៈក្នុងវិស័យអប់រំ។
ហេតុអី្វមនុស្សប្រុសក្លាហានហ៊ានធ្វើជំនួញជាងមនុស្សស្រី?
ក្នុងជីវិតបី្តប្រពន្ធ បញ្ហាលុយ កាក់ច្រើនតែបង្កនូវភាពប្រះឆាពិសេស ពីនៅក្នុងការចាយវាយសន្សំសំចៃនិងការរកស៊ី។ ភូមិអ្នកនិពន្ធសូមធ្វើការចែករំលែកខ្លឹមសារខ្លះទាក់ទងដល់ការធ្វើជំនួញខាងក្រោមនេះជាមតិនិង ដំបូន្មានមួយចំនួនសម្រាប់គូស្វាមីភរិយាទាំងឡាយគួរត្រូវចងចាំ។
សាលានៅប្រទេសជប៉ុនត្រៀមបង្រៀនសិស្សឱ្យវិនិយោគលើភាគហ៊ុន
ថ្មីៗនេះ ក្រុមហ៊ុន Mitsubishi UFJ Securities បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសាលាមធ្យមសិក្សា និងវិទ្យាល័យក្នុងប្រទេសជប៉ុននិយាយអំពី វិនិយោគភាគហ៊ុន។ ដូច្នោះហើយ គំនិតផ្តួចផ្តើមនឹងជួយសាលារៀនបង្កើតកម្មវិធីសិក្សា សំដៅកែលម្អចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់សិស្សគ្រប់កម្រិតសិក្សា។
ការយល់ខុសក្នុងពេលអ្នករៀនគណិតវិទ្យា ហើយបុគ្គលជោគជ័យក៏មិនចាំបាច់មាន IQ ខ្ពស់នោះទេ
មនុស្សភាគច្រើនគិតថា ចាំបាច់ត្រូវមាន IQ ដើម្បីពូកែគណិតវិទ្យា រូបវិទ្យា គីមីវិទ្យា ឬមុខវិជ្ជាមួយចំនួនផ្សេងទៀត ប៉ុន្តែជាពិសេសគឺគណិតវិទ្យា។ ដោយសារតែមនុស្សភាគច្រើនជឿថា IQ ខ្ពស់មានន័យថា សមត្ថភាពវែកញែកខ្ពស់ ដោះស្រាយគណិតវិទ្យាបានលឿន និងប្រសិទ្ធភាពខ្ពស់ជាងមនុស្សធម្មតា។ តែសម្រាប់ខ្ញុំគឺជាកំហុសដ៏គួរឱ្យភ័យខ្លាចបន្ទាប់ខ្ញុំទទួលយកសេរីភាពនៃការវិភាគកំហុស។
ជាតិសាសន៍ដែលមិនអានសៀវភៅ គឺជាជាតិសាសន៍ដែលគ្មានភាពរីកចំរើន
មានប្រទេសពីរនៅលើពិភពលោកដែលចូលចិត្តអានសៀវភៅជាងគេគឺ អ៊ីស្រាអែល និងហុងគ្រី។ នៅអ៊ីស្រាអែល មនុស្សអានសៀវភៅជាមធ្យម ៦៤ក្បាលក្នុងមួយឆ្នាំ។ តាំងពីក្មេងចាប់ផ្តើមយល់ភ្លាម ម្តាយស្ទើរគ្រប់រូបតែងតែបង្រៀនកូនរបស់គាត់យ៉ាងយកចិត្តទុកដាក់ថា "សៀវភៅគឺជាកន្លែងរក្សាទុកប្រាជ្ញា មានតម្លៃជាងលុយ ឬគ្រឿងអលង្ការ ហើយប្រាជ្ញាគឺជារបស់ដែលគ្មាននរណាម្នាក់មាន"។ ធ្វើអ្វីក៏ដោយ អ្នកត្រូវតែអានសៀវភៅមុនពេលចូលគេង»។
មកស្គាល់អ្នកថតរូបប្រាសាទអង្គរវត្តកាលពី១០៣ឆ្នាំមុន
បារាំងបាននិយាយថា ជនជាតិខ្មែរចូលចិត្តរឿងអតីតកាល បើទោះជាពិតឬមិនពិត តែភូមិអ្នកនិពន្ធសូមបង្ហាញអ្នកថតរូបដ៏ល្បីល្បាញម្នាក់ក្នុងឆ្នាំ១៩២១គឺលោក ឡេអូន ប៊ូស៊ី(Léon Busy) ត្រូវបានគេចែកចាយទូទាំងពិភពលោកនូវកម្រងរូបភាពដែលមិនបានស្គាល់កាលពីមុនមក ដូចជាអង្គរវត្ត រូបភាពព្រះបរមរាជ្យវាំងជាដើម។
ចៅកុំដេញតាមមេអំបៅ(គតិបណ្ឌិត)
មានរឿងមួយដែលមានមេរៀនដ៏មានតម្លៃបំផុតសម្រាប់មនុស្សទូទៅ។ មានក្មេងប្រុសម្នាក់សួរជីតាថា«លោកតា ខ្ញុំចង់ក្លាយជាតារា ខ្ញុំចង់ចូលរោងកុន ពេលធំឡើងខ្ញុំចង់ឃើញពិភពលោក បើកឡានស្អាត ហើយរស់នៅក្នុងផ្ទះដែលធ្វើពីកញ្ចក់។ ហើយខ្ញុំពិតជាចង់ជោគជ័យខ្លាំងណាស់ ហើយអស្ចារ្យណាស់។ សូមលោកតាប្រាប់ចៅផង តើខ្ញុំដេញតាមគោលដៅទាំងអស់នោះដោយរបៀបណា ហើយឆាប់បានសម្រេចបំណងពេលណា ?